តើនរណាជាម្ចាស់ពិតប្រាកដនៃ iPhone 17 Pro?

EVENT 2026. 05. 26 ~ 2026. 06. 14

អញ្ជើញមិត្តចូល linglow,
ឈ្នះ iPhone 17 Pro!

គ្រាន់តែធ្វើតាមជំហានក៏ ទទួលគូប៉ុងកាហ្វេ ១០០%!
អញ្ជើញមិត្ត និងព្យាយាមឈ្នះ iPhone 17 Pro។

ចង់អញ្ជើញមិត្ត?

ចម្លងលេខកូដខាងក្រោម,
ហើយផ្ញើទៅមិត្ត

ទទួលបានកូដមែនទេ?

បញ្ចូលលេខកូដដែលទទួលបាន
ពេលចុះឈ្មោះ!

រង្វាន់

មិត្តកាន់តែច្រើនចូល linglow,
ចំណាត់ថ្នាក់របស់អ្នកកាន់តែខ្ពស់!

ប្រមូលពិន្ទុ និងឡើងចំណាត់ថ្នាក់ខ្ពស់,
ដើម្បីទទួលរង្វាន់ធំជាងនេះ។

iPhone 17 Pro
លេខ ១

iPhone 17 Pro × ១នាក់

AirPods Max
លេខ ២

AirPods Max 2 × ១នាក់

កាតអំណោយ OLIVE YOUNG
លេខ ៣

កាតអំណោយ OLIVE YOUNG

មួយទៀត!

បាត់រង្វាន់ធំ?
មិនត្រឡប់ដៃទទេទេ!

ខ្លាចមិនបានអ្វីសោះ? កុំខ្លាច!
គ្រាន់តែចូលរួមក៏ទទួលគូប៉ុងកាហ្វេ ☕

បញ្ចូលលេខកូដ
ហើយដាក់មតិ,
ទទួលគូប៉ុង Compose Coffee!

សូមមើលចំណាំខាងក្រោមសម្រាប់ព័ត៌មានលម្អិត

ត្រឹមតែ ១០ វិនាទី!
ចម្លងលេខកូដ
ហើយចែករំលែកលើបណ្តាញសង្គម!

មិត្តដែលមិនទាន់ប្រើ linglow?
ចែករំលែកលេខកូដរបស់អ្នកជាមួយពួកគេ!

តារាងអ្នកអញ្ជើញ
ច្រើនបំផុតបច្ចុប្បន្ន!

ធ្វើបច្ចុប្បន្នភាពរៀងរាល់ថ្ងៃ 00:00 (KST)

Coming Soon!

កំពុងគណនាចំណាត់ថ្នាក់…

ចំណាត់ថ្នាក់ ឈ្មោះហៅក្រៅ ពិន្ទុ
1Sycan****99,999
2Minji****87,432
3JunHo****74,210
4SoYeon***65,789
5Kang****58,346
6HaNeul***49,512
7YeJi****42,007
8DongHa**35,624
9RaeYun**28,193
10SuJin***21,478

សេចក្តីជូនដំណឹង និងខសន្យា

លក្ខខណ្ឌ និងតម្រូវការក្នុងការចូលរួម

  • ផ្តល់ជូនសម្រាប់តែសមាជិក linglow ដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅប៉ុណ្ណោះ។ (អ្នកដែលមានអាយុក្រោម ១៤ ឆ្នាំ ត្រូវមានការយល់ព្រមពីអ្នកអាណាព្យាបាលស្របច្បាប់។)
  • បុគ្គលិករបស់ក្រុមហ៊ុន linglow មិនត្រូវបានអនុញ្ញាតឱ្យចូលរួម ឬទទួលរង្វាន់ឡើយ។
  • ការអញ្ជើញដែលត្រឹមត្រូវ និងគ្រប់លក្ខខណ្ឌ លុះត្រាតែមិត្តភក្តិដែលត្រូវបានអញ្ជើញ៖ (1) ចុះឈ្មោះគណនីថ្មីតាមរយៈតំណភ្ជាប់ (Link) ឬលេខកូដអញ្ជើញ និង (2) បញ្ចេញមតិ (Comment) នៅលើ Square។

រង្វាន់លើកទឹកចិត្ត (នៅពេលមិត្តភក្តិបំពេញសកម្មភាព)

  • បន្ទាប់ពីអ្នកត្រូវអញ្ជើញបានចុះឈ្មោះ និងបញ្ចេញមតិនៅលើ Square ជោគជ័យ ទាំងអ្នកអញ្ជើញ និងអ្នកត្រូវអញ្ជើញនឹងទទួលបានគូប៉ុងកាហ្វេ Compose Coffee Iced Americano ម្នាក់ ១សន្លឹក។
  • អ្នកត្រូវអញ្ជើញ៖ ទទួលបានគូប៉ុង ១សន្លឹក បន្ទាប់ពីចុះឈ្មោះ និងបញ្ចេញមតិនៅលើ Square។
  • អ្នកអញ្ជើញ៖ ទទួលបានគូប៉ុង ១សន្លឹក សម្រាប់ការអញ្ជើញដែលត្រឹមត្រូវលើកដំបូងបំផុតក្នុងអំឡុងពេលយុទ្ធនាការ។ ការអញ្ជើញបន្ថែមបន្ទាប់ពីនោះនឹងមិនទទួលបានគូប៉ុងទៀតទេ (រង្វាន់ចំណាត់ថ្នាក់/Rank ត្រូវបានគណនាដាច់ដោយឡែក)។
  • គូប៉ុងនឹងត្រូវផ្ទៀងផ្ទាត់ជារៀងរាល់ថ្ងៃច័ន្ទដោយក្រុមការងារ ហើយផ្ញើជូនជារៀងរាល់ថ្ងៃអង្គារ ទៅកាន់លេខទូរស័ព្ទដែលបានចុះឈ្មោះក្នុងទម្រង់ចូលរួម។ ※ ប្រសិនបើមតិនៅលើ Square ត្រូវបានលុបមុនថ្ងៃពិនិត្យ (ថ្ងៃអាទិត្យ) នោះការចូលរួមនឹងត្រូវចាត់ទុកជាអសិលភាពសម្រាប់ការបែងចែកប្រចាំសប្តាហ៍។
  • គូប៉ុងនេះអាចផ្ញើជូនបានតែលេខទូរស័ព្ទប្រព័ន្ធកូរ៉េ (+82) ប៉ុណ្ណោះ។ ប្រសិនបើលេខដែលបានចុះឈ្មោះមិនមែនជាលេខកូរ៉េ ឬមិនអាចទទួលសារ SMS បាន ក្រុមហ៊ុនសូមរក្សាសិទ្ធិមិនផ្តល់ជូនគូប៉ុង។
  • កាលបរិច្ឆេទផុតកំណត់ និងលក្ខខណ្ឌនៃការប្រើប្រាស់គូប៉ុង គឺអនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន Compose Coffee។

ការគណនា និងប្រតិបត្តិការចំណាត់ថ្នាក់

  • ចំណាត់ថ្នាក់ត្រូវបានគណនាដោយផ្អែកលើចំនួននៃការអញ្ជើញជោគជ័យសរុប គិតត្រឹមម៉ោង 16:00 ថ្ងៃទី 14 មិថុនា ឆ្នាំ 2026 (KST) ដែលជាពេលវេលាបញ្ចប់កម្មវិធី។
  • ករណីពិន្ទុ/ចំនួនស្មើគ្នា៖ ប្រសិនបើចំនួនអញ្ជើញជោគជ័យសរុបស្មើគ្នា អ្នកដែលនាំមិត្តភក្តិចុងក្រោយឱ្យចុះឈ្មោះបានមុនគេ (គិតតាមពេលវេលាជាក់ស្តែង) នឹងទទួលបានចំណាត់ថ្នាក់ខ្ពស់ជាង។
  • ចំណាត់ថ្នាក់នឹងត្រូវធ្វើបច្ចុប្បន្នភាព (Update) ម្តងក្នុងមួយថ្ងៃ នៅម៉ោង 00:00។ ទិន្នន័យអាចមានការប្រែប្រួលបន្តិចបន្តួច អាស្រ័យលើពេលវេលានៃការប្រមូលទិន្នន័យរួម។

ការប្រកាស និងជូនដំណឹងដល់អ្នកឈ្នះរង្វាន់

  • អ្នកឈ្នះរង្វាន់នឹងទទួលបានការជូនដំណឹងជាបុគ្គលក្នុងរយៈពេល 5 ថ្ងៃធ្វើការ បន្ទាប់ពីកម្មវិធីបានបញ្ចប់ តាមរយៈការជូនដំណឹងនៅក្នុងកម្មវិធី (In-app Notification) និងព័ត៌មានទំនាក់ទំនងដែលបានចុះឈ្មោះ។
  • ប្រសិនបើអ្នកឈ្នះរង្វាន់មិនមានការឆ្លើយតប ឬមិនបានដាក់ស្នើឯកសារដែលចាំបាច់ក្នុងរយៈពេល 7 ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង សិទ្ធិទទួលរង្វាន់នឹងត្រូវលុបចោលជាស្វ័យប្រវត្ត ហើយនឹងមិនត្រូវផ្ទេរទៅឱ្យអ្នកមានចំណាត់ថ្នាក់បន្ទាប់ឡើយ។

ការផ្តល់ជូនរង្វាន់ និងកាតព្វកិច្ចពន្ធ

  • អ្នកឈ្នះចំណាត់ថ្នាក់លេខ 1 នឹងទទួលបាន iPhone 17 Pro 256GB លេខ 2 នឹងទទួលបាន AirPods Max 2។
  • ដោយសាររង្វាន់មានតម្លៃលើសពី 50,000 វ៉ុន (KRW) ស្របតាមច្បាប់ពន្ធលើប្រាក់ចំណូលនៃសាធារណរដ្ឋកូរ៉េ ពន្ធកាត់ទុកក្នុងអត្រា 22% (រួមទាំងពន្ធមូលដ្ឋាន) នឹងត្រូវអនុវត្ត ហើយពន្ធនេះគឺជាបន្ទុករបស់អ្នកឈ្នះរង្វាន់ផ្ទាល់។
  • អ្នកឈ្នះត្រូវតែដាក់ស្នើភស្តុតាងនៃការបង់ពន្ធ និងច្បាប់ចម្លងឯកសារសម្គាល់អត្តសញ្ញាណ (ដូចជា អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណស្នាក់នៅបរទេស) ក្នុងកាលកំណត់ដែលក្រុមហ៊ុនបានកំណត់។ ការបដិសេធ ឬការយឺតយ៉ាវនឹងនាំឱ្យបាត់បង់សិទ្ធិទទួលរង្វាន់។
  • រង្វាន់ទាំងអស់មិនអាចផ្ទេរសិទ្ធិ មិនអាចប្តូរជាសាច់ប្រាក់ ឬប្តូរជាទំនិញផ្សេងបានឡើយ។
  • ពណ៌នៃរង្វាន់នឹងត្រូវជ្រើសរើសដោយក្រុមហ៊ុនអាស្រ័យលើស្តុកជាក់ស្តែង។ រូបភាពរង្វាន់ដែលបានបង្ហាញគឺសម្រាប់តែការផ្សព្វផ្សាយប៉ុណ្ណោះ ហើយអាចខុសពីផលិតផលពិត។ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរទៅជាម៉ូដែលដែលមានតម្លៃសមមូល អាស្រ័យលើស្ថានភាពរបស់អ្នកផលិត។
  • រង្វាន់ជារូបវ័ន្តនឹងត្រូវដឹកជញ្ជូន បន្ទាប់ពីបានផ្ទៀងផ្ទាត់ការបង់ពន្ធ និងអត្តសញ្ញាណរបស់អ្នកឈ្នះរួចរាល់។ អ្នកឈ្នះត្រូវផ្តល់អាសយដ្ឋាន និងព័ត៌មានទំនាក់ទំនងឱ្យបានត្រឹមត្រូវបំផុត។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវ និងមិនផ្ញើឡើងវិញឡើយ ក្នុងករណីមានការដឹកជញ្ជូនខុសខាតដោយសារព័ត៌មានមិនត្រឹមត្រូវ។
  • រង្វាន់អាចដឹកជញ្ជូន និងទទួលបានតែនៅអាសយដ្ឋានក្នុងសាធារណរដ្ឋកូរ៉េប៉ុណ្ណោះ ហើយមិនដឹកជញ្ជូនទៅអាសយដ្ឋាននៅបរទេសទេ។

ការការពារការក្លែងបន្លំ និងវិធានការផ្លូវច្បាប់

  • ការប្រើប្រាស់ព័ត៌មានរបស់អ្នកដទៃ ការប្រើប្រាស់កម្មវិធីស្វ័យប្រវត្តិ (Macro) ដើម្បីចុះឈ្មោះក្លែងបន្លំ ឬការចូលរួមដោយមិនស្មោះត្រង់ណាមួយ នឹងត្រូវដកសិទ្ធិភ្លាមៗ។ ទោះបីជាបានប្រកាសលទ្ធផលរួចហើយក៏ដោយ ក្រុមហ៊ុនអាចទាមទាររង្វាន់ត្រឡប់មកវិញ និងកម្រិតការប្រើប្រាស់សេវាកម្មរបស់គណនីនោះ។
  • ប្រសិនបើរកឃើញថា អ្នកអញ្ជើញ និងអ្នកត្រូវអញ្ជើញគឺជាមនុស្សតែម្នាក់ (គណនីខ្មោច/Ghost Account) ឬមានលំនាំមិនប្រក្រតី ឬអ្នកត្រូវអញ្ជើញបានលុបគណនីភ្លាមៗបន្ទាប់ពីចុះឈ្មោះ ការអញ្ជើញនោះនឹងត្រូវចាត់ទុកជាមោឃៈ។
  • សម្រាប់លេខទូរស័ព្ទមួយខ្សែ គឺអនុញ្ញាតឱ្យរាប់ជាការអញ្ជើញត្រឹមត្រូវតែម្តងគត់សម្រាប់ការចុះឈ្មោះលើកដំបូងបំផុត។
  • ការសម្រេចចិត្ត និងការវាយតម្លៃរបស់ក្រុមហ៊ុន linglow លើសកម្មភាពក្លែងបន្លំ គឺជាការសម្រេចចិត្តចុងក្រោយបង្អស់ និងមានតម្លៃជាស្ថាពរ។

ការប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួន (Privacy Policy)

  • ឈ្មោះ, ព័ត៌មានទំនាក់ទំនង, អាសយដ្ឋាន និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េ (ឬលេខចុះបញ្ជីជនបរទេស) នឹងត្រូវប្រមូលក្នុងគោលបំណងដឹកជញ្ជូនរង្វាន់ និងរាយការណ៍ពន្ធ។ ទិន្នន័យទាំងនេះអាចនឹងត្រូវចែករំលែកជាមួយដៃគូដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារនៃសាធារណរដ្ឋកូរ៉េ (National Tax Service)។
  • ការប្រមូលលេខអត្តសញ្ញាណប័ណ្ណ ឬលេខប័ណ្ណស្នាក់នៅបរទេស គឺផ្អែកលើមាត្រា 164 នៃច្បាប់ពន្ធលើប្រាក់ចំណូលនៃសាធារណរដ្ឋកូរ៉េ។
  • ទិន្នន័យផ្ទាល់ខ្លួនដែលបានប្រមូលនឹងត្រូវរក្សាទុកក្នុងរយៈពេល 5 ឆ្នាំ បន្ទាប់ពីការដឹកជញ្ជូនរង្វាន់ និងការបំពេញកាតព្វកិច្ចពន្ធរួចរាល់ ស្របតាមច្បាប់ជាធរមាននៃសាធារណរដ្ឋកូរ៉េ (ឧទាហរណ៍៖ ច្បាប់ក្របខ័ណ្ឌស្តីពីពន្ធជាតិ) ហើយបន្ទាប់មកទិន្នន័យទាំងនោះនឹងត្រូវបំផ្លាញចោលភ្លាមៗដោយមិនអាចស្តារឡើងវិញបានឡើយ។

ខចែងផ្សេងៗ

  • កម្មវិធីនេះអាចនឹងត្រូវកែប្រែ ឬផ្អាកដោយមានការជូនដំណឹងជាមុន ក្នុងករណីមានប្រធានសក្តិ៍ ឬហេតុការណ៍ដែលមិនអាចជៀសវាងបាន ដូចជា គ្រោះធម្មជាតិ ការគាំងប្រព័ន្ធបច្ចេកវិទ្យា ឬការរំលោភបំពានប្រព័ន្ធក្នុងកម្រិតធ្ងន់ធ្ងរ។
  • រាល់ការបកស្រាយលក្ខខណ្ឌនៃកម្មវិធីនេះ គឺផ្អែកលើការសម្រេចចិត្តចុងក្រោយរបស់ក្រុមហ៊ុន linglow តែប៉ុណ្ណោះ ក្នុងករណីមានវិវាទណាមួយកើតឡើង។
  • សម្រាប់ព័ត៌មានបន្ថែម ឬការសាកសួរអំពីកម្មវិធីនេះ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈមុខងារ [ការសាកសួរ 1:1] នៅក្នុងកម្មវិធី។